វិធីដែលមានប្រសិទ្ធភាពបំផុត និងចំណាយតិចបំផុត ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន ហើយដែលសហគ្រិនភាគច្រើនមិនបានគិតដល់ គឺការនិទានរឿងអាជីវកម្ម។
រឿងនិទានអាជីវកម្មជាអ្វី?
រឿងនិទានអាជីវកម្ម គឺជារៀបចំជារឿងខ្លីៗអំពីប្រវត្តិនៃ ការលេចឡើងនូវផលិតផល ឬម៉ាកយីហោរបស់លោកអ្នកនៅលើទីផ្សារ ដែលរឿងទាំងនោះអាចនិទានអំពី៖
- ការរកឃើញគំនិតអាជីវកម្មកាលពីដំបូងទី
- បញ្ហាដែលអាជីវកម្មលោកអ្នកកំពុងព្យាយាមដោះស្រាយ
- អ្វីដែលធ្វើឳ្យផលិតផលរបស់លោកអ្នកខុសគេ
- ការបរាជ័យនានាដែលកើតមានក្នុងដំណាក់កាលដំបូង
- ប្រវត្តិដ៏លំបាក ឬប្លែកខុសគេរបស់ស្ថាបនិក
- របកគំហើញនានាដែលលោកអ្នកបានឃើញក្នុងដំណើរការអាជីវកម្ម
- ឧបសគ្គធំៗនៃ ការដំណើរការអាជីវកម្ម
- របត់ឬសមិទ្ធផលធំៗនៃអាជីវកម្ម ។ល។
វាមានប្រយោជន៍អ្វី?
ចូរសាកគិតពីអ្វីដែលធ្លាប់បានរៀននៅសាលា តើមានអ្វីដែលលោកអ្នកចាំច្បាស់ជាងគេ? តើមានអ្វីដែលប្រព័ន្ធអប់រំប្រើប្រាស់ដើម្បីបង្រៀនយុវវ័យឳ្យចេះវិភាគនិងវាយតម្លៃហេតុការណ៍និងតួអង្គនៅក្នុងសង្គម? នោះប្រាកដជារឿននិទាន។ ដើម្បីអភិវឌ្ឍអាជីវកម្ម លោកអ្នកគួរទាញប្រយោជន៍ពីការកត់សម្គាល់នេះ ដោយរៀបជារឿងនិទានអាជីវកម្ម។
រឿងនិទានអាជីវកម្ម មានប្រសិទ្ធភាពសម្រាប់អភិវឌ្ឍអាជីវកម្ម ពីព្រោះ
- វាធ្វើឳ្យអតិថិជនងាយចងចាំ និងរក្សាទំនាក់ទំនងជាមួយម៉ាកយីហោ និងផលិតផលរបស់លោកអ្នក
- វាធ្វើឳ្យអតិថិជនងាយមានទំនុកចិត្តលើផលិតផលរបស់លោកអ្នក
- វារំលេចឡើងនូវការប្រឹងប្រែងនិងតស៊ូ ដែលនឹងធ្វើឳ្យអតិថិជន មានអារម្មណ៍អាណិតអាសូរចំពោះស្ថាបនិក ជាដើម។
វាមានចរិកលក្ខណៈដូចម្ដេច?
ដើម្បីឳ្យមានប្រសិទ្ធភាពបំផុត រឿងនិទានអាជីវកម្មត្រូវតែមានលក្ខណៈដូចខាងក្រោម៖
- ជារឿងពិត ដែលបង្ហាញពីមនុស្សពិត, ស្ថានភាពពិត, អារម្មណ៍ពិត
- បង្ហាញអំពីឥទ្ធិពលដែលពាក់ព័ន្ធ នឹងជីវភាពរស់នៅរបស់មនុស្ស
- មានភាពខុសប្លែកពីគេ ដោយមិនគួរនិទានរឿងដូចគ្នាបេះបិទ ទៅនឹងរឿងនិទានអាជីវកម្មរបស់អ្នកផ្សេង ។ល។
ឧទាហរណ៍អំពីរឿងនិទានអាជីវកម្ម
- Facebook៖ ស្ថាបនិក លោក Mark Zuckerberg ដែលក្នុងពេលកំពុងរៀននៅសាកលវិទ្យាល័យ បានបង្កើតគេហទំព័រលេងសើចមួយ ក្នុងបន្ទប់ស្នាក់នៅក្នុងសាកលវិទ្យាល័យ សម្រាប់ប្រៀបធៀបរូបថតនិស្សិតសិចស៊ី ។ ក្រុមហ៊ុននេះបានកៀរគរទុនពីវិនិយោគិនជាច្រើនដំណាក់កាល បានជិត១២ពាន់លានដុល្លារ ដែលជារឿងមួយដែលបង្កការចាប់អារម្មណ៍ យ៉ាងខ្លាំង។ ជាលទ្ធផល ចំនួនអ្នកប្រើប្រាស់មានការ កើនឡើងយ៉ាងលឿន ដោយអាចទទួលបានអ្នកប្រើប្រាស់ ១លាន នាក់ ក្នុងរយៈពេល ៦ខែ, ១២លាននាក់ ក្នុងរយៈពេល ២ឆ្នាំ និង ១០០លាន នាក់ ក្នុងរយៈពេល ៤ឆ្នាំ, និងជិត ២ប៊ីលាននាក់ នាពេល បច្ចុប្បន្ន។
- AirBnB៖ អាជីវកម្មបានចាប់ផ្ដើមពីការណ៍ដែលសហស្ថាបនិក កំពុង អត់ការងារធ្វើ ហើយពិបាកនឹងរកលុយបង់ថ្លៃឈ្នួលផ្ទះ។ ដូច្នេះ ពួកគេបានព្យាយាមរកចំណូលបន្ថែម ដោយជួលទីធ្លាទំនេរនៅក្នុងផ្ទះល្វែង ដែលខ្លួនកំពុងស្នាក់នៅ ដោយផ្ដល់ជូនអ្នកជួលនូវ ពូកខ្យល់ និងអាហារពេលព្រឹក ប៉ុណ្ណោះ។ ការចាប់ដំណើរការដំបូងមានការលំបាកខ្លាំង ក្នុងការទាក់ទាញអតិថិជន ក៏ដូចជាការទាក់ទាញវិនិយោគិន ដែលបង្ខំឳ្យពួកគេ ត្រូវប្រឹងប្រែងលក់អាហារធុញ្ញជាតិ ដោយភ្ជាប់ជាមួយនូវការពណ៌នាអំពីក្រុមហ៊ុន ក្នុងអំឡុងពេល ឃោសនាបោះឆ្នោតអាមេរិក ក្នុងឆ្នាំ ២០០៨ ដើម្បីរកចំណូលបង់ថ្លៃគេហទំព័រ។ បន្ទាប់បានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលពិសេស និងការកែលម្អបន្តបន្ទាប់ ព្រមទាំងការកៀរគរទុនជាបន្តបន្ទាប់បាន ប្រមាណ ៥ពាន់លានដុល្លារ មក បច្ចុប្បន្ន AirBnB មានផ្ទះស្នាក់ចុះបញ្ជីជាង ៣លាន នៅក្នុង ១៩១ ប្រទេស និងរកចំណូលបានជាង ១ពាន់លាន ដុល្លារ ពីថ្លៃសេវា ដែលបានមកពីម្ចាស់ផ្ទះជួល និងអ្នកស្នាក់នៅ ។ តែក្រុមហ៊ុនទើបចាប់ផ្ដើមទទួលបាន ប្រាក់ចំណេញនៅចុងឆ្នាំ ២០១៦នេះ។
- Uber៖ ស្ថាបនិកទាំងពីរ បានជួបបញ្ហាពិបាកហៅតាក់ស៊ី នៅយប់មួយ នៅទីក្រុងប៉ារីស ដែលកំពុងធ្លាក់ទឹកកក ដែលធ្វើឳ្យពួកគេ គិតដល់ ការបង្កើតកម្មវិធីទូរសព្ទមួយ ដែលអាចចុចហៅតាក់ស៊ីបាន ដោយ មិនត្រូវឈរចាំយូរ។
Your mode of telling all in this paragraph is really pleasant,
every one can effortlessly know it, Thanks a lot. https://en.wikipedia.org/wiki/Gran_Canaria/074/5
hello!,I love your writing so much! proportion we be in contact extra approximately your post on AOL?
I need a specialist on this area to unravel my problem.
May be that’s you! Taking a look forward to see you. https://en.wikipedia.org/wiki/Gran_Canaria/074/7
Howdy! This is my first comment here so I just wanted to
give a quick shout out and say I truly enjoy reading through your posts.
Can you recommend any other blogs/websites/forums that cover
the same topics? Thanks for your time! https://en.wikipedia.org/wiki/Gran_Canaria/074/5