Smart Innovation Fund

មូលនិធិគាំទ្រអាជីវកម្មផ្នែកបច្ចេកវិទ្យា របស់ក្រុមហ៊ុន Smart

ក្នុងរយៈពេល ២-៣ឆ្នាំចុងក្រោយនេះ ការបង្កើតសហគ្រាសថ្មី បានទាក់ទាញ ការចាប់អារម្មណ៍ខ្លាំងពីក្នុងចំណោមយុវជនកម្ពុជា។

កត្តាប្រឈមញឹកញាប់បំផុត របស់សហគ្រាសថ្មី គឺការមានធនធានហិរញ្ញវត្ថុមិនគ្រប់គ្រាន់ ដើម្បីទ្រទ្រង់អាជីវកម្មរហូតដល់ចំណុចរួចដើម ដែល អាចវែងឬខ្លី ទៅតាមប្រភេទអាជីវកម្ម និងគម្រូអាជីវកម្មដែលបាន ជ្រើសរើស។

វិស័យបច្ចេកវិទ្យា គឺវិស័យដែលមានពេញនិយមជាងគេ ពីព្រោះ វាអាច អនុញ្ញាតឳ្យសហគ្រាសទទួលបាននូវកំណើនអិចស្ប៉ូណង់ស្យែល ពោលគឺ បរិមាណផលិតកម្មអាចកើនឡើងលឿនជាងទំហំនៃចំណាយ។ ពិតមែន តែមានហានីភ័យខ្ពស់ តែផលចំណេញត្រលប់មកវិញអាចមានកម្រិត ខ្ពស់ជាងកម្រិតនៃការវិនិយោគច្រើន។

ក្នុងន័យនេះ មូលនិធី Smart Axiata Digital Innovation Fund គឺជាមូលនិធិដែលបង្កើតឡើង ដោយ ក្រុមហ៊ុន Smart និងចាត់ចែងដោយ Mekong Strategic Partners សម្រាប់ចូលហ៊ុនជាមួយក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ពាណិជ្ជកម្មអនឡាញ ការកម្សាន្ត ការផ្សាយពាណិជ្ជកម្ម ការអប់រំ និងការថែរក្សាសុខភាពជាដើម។

តាមការអះអាងរបស់ Smart មូលនិធិនេះនឹងវិនិយោគនៅក្នងក្រុមហ៊ុន មួយ ក្នុងកម្រិតទឹកប្រាក់ពី ២៥ ០០០ដុល្លារ ទៅ ៥០ ០០០ដុល្លារ។ ជាមួយ នឹងទឹកប្រាក់វិនិយោគនេះ អ្វីដែលមានប្រយោជន៍ជាងគេសម្រាប់ អាជីវកម្មគឺការណែនាំ និងប្រឹក្សាយោបល់នានា ដែលនឹងអនុញ្ញាតឳ្យក្រុមហ៊ុន អាចត្រៀមខ្លួនបានរួចរាល់ ដើម្បីទទួលបានកំណើនខ្ពស់។

បើចង់ឳ្យក្រុមហ៊ុនអាចរីកចម្រើនបានឆាប់រហ័ស សូមគិតគូរអំពីការ ស្វែងរកទុនបែបនេះ (មានវិនិយោគិនដែលមានលក្ខណៈប្រហាក់ប្រហែលនេះច្រើន នៅកម្ពុជា) ។ ហើយការប្រើប្រាស់ទុនបែបនេះ តែងតម្រូវឳ្យលោកអ្នកត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងក្រុមហ៊ុនដែលមានលក្ខណៈស្តង់ដារ និងងាយគ្រប់គ្រងហានីភ័យអាជីវកម្ម ហានីភ័យហិរញ្ញវត្ថុ និងហានីភ័យប្រតិបត្តិការនានា។

Leave a Reply

Your email address will not be published. Required fields are marked *