mistakes

កំហុសឆ្គងញឹកញាប់បំផុតរបស់សហគ្រាសខ្នាតតូចនិងមធ្យម

កំហុសញឹកញាប់បំផុតរបស់សហគ្រាសខ្នាតតូចនិងមធ្យមមានដូចខាងក្រោម៖

1. ព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង

នៅពេលចាប់ផ្ដើមដំណើរការដំបូង⁣ សហគ្រិនថ្មីថ្មោងទាំងអស់ប្រឈមនឹងបញ្ហាមានចំណូលទាប⁣ និងចំណាយចាប់ផ្ដើមច្រើន។ ដូច្នេះ⁣ជារឿយៗ⁣ គ្រប់គ្នានឹងព្យាយាមកាត់បន្ថយចំណាយតាមតែអាចធ្វើទៅរួច⁣ ដោយមានទាំងធ្វើការងារមួយចំនួនដោយខ្លួនឯង ។ ប៉ុន្តែ ត្រូវចងចាំថា យើងគ្រប់គ្នាមិនអាចធ្វើការងារគ្រប់យ៉ាងបានល្អទាំងអស់ទេ⁣ ហើយបើទោះជាចំលើជំនាញរបស់ហើងក៏ដោយ ក៏ធ្វើអោយយើងបាត់បង់ការផ្ដោតអារម្មណ៍និងពេលវេលាសម្រាប់គិតអំពីយុទ្ធសាស្ត្រអាជីវកម្មនិងការដណ្ដើមចំណែកទីផ្សារដែលជាការងារស្នូលរបស់សហគ្រិន។
2. ដំណើរការអាជីវកម្មតែម្នាក់ដោយគ្មានការចូលហ៊ុនពីអ្នកផ្សេង

ការចង់ចាប់ផ្ដើមអាជីវកម្មឳ្យបានឆាប់រហ័ស, ការពិបាករកដៃគូ, ការមិនចង់បែងចែកប្រាក់ចំណេញ, ការខ្លាចបារម្ភអំពីជម្លោះដែលអាចកើតមានឡើង⁣ សុទ្ធតែជាដើមហេតុនៃការចង់ចាប់ផ្ដើមអាជីវកម្មម្នាក់ឯង។ ជាមួយនឹងផលប្រយោជន៍ជាច្រើនរបស់វា ការចាប់ផ្ដើមអាជីវកម្មតែម្នាក់ឯង ប្រឈមនឹងបញ្ហាជាច្រើន។ សូមអានអត្ថបទខាងក្រោម ដើម្បីស្វែងយល់អំពីគុណវិបត្តិនៃការចាប់ផ្ដើមអាជីវកម្មតែម្នាក់ឯង និងប្រយោជន៍នៃការមានដៃគូអាជីវកម្ម។

Ref.: http://blog.1001stores.net/entrepreneurs-not-solo/
3. ព្យាយាមសម្រេចគោលដៅច្រើនយ៉ាងក្នុងពេលតែមួយ

ជាញឹកញាប់ សហគ្រិនតែងគិតថា គួរដាក់គោលដៅឳ្យបានទូលាយដើម្បីជាការបង្ការក្នុងករណីដែលចំណុចគោលដៅមួយមិនជោគជ័យ យើងអាចមានចំណុចផ្សេងទៀតដែលអាចជួយទ្រទ្រង់ជីវិត។ តែតាមពិត ការដាក់យុទ្ធសាស្ត្របែបនេះនឹងធ្វើឳ្យយើងទទួលបានលទ្ធផល ត្រីក៏រួច ទន្សាយក៏រួច  ពីព្រោះ ផលិតផលនិងសេវារបស់យើងទំនងជាមិនអាចបំពេញចិត្តអ្នកណាមួយទេ ហើយធនធាន ដែលយើងផ្ដល់ឳ្យសកម្មភាពនីមួយៗ ក៏ទំនងជាមិនគ្រប់គ្រាន់ដើម្បីអនុវត្តឳ្យមានប្រសិទ្ធភាព។

4. គ្មានគម្រោងអាជីវកម្មត្រឹមត្រូវ

គ្មានគម្រោងអាជីវកម្មត្រឹមត្រូវ⁣ មានន័យថា សហគ្រិនប្រហែលជាមិនដឹងអំពី៖ ទំហំទីផ្សារទាំងមូល⁣, គូប្រកួតប្រជែងដែលមានស្រាប់ឬដែលនឹងអាចមាន⁣ ព្រមទាំងចំណុចខ្លាំងឬខ្សោយរបស់ពួកគេ, ក៏ដូចជាគម្រូអាជីវកម្មដែលរំពឹងថានឹងដណ្ដើមចំណែកទីផ្សារតាមផែនការ ។ ក្នុងស្ថានភាពបែបនេះ សហគ្រិនមិនអាចប៉ាន់ស្មានបានអំពីចំណេញភាព, ព្រមទាំងតម្រូវការហិរញ្ញប្បទានរយៈពេលមធ្យម និងវែង បានទេ។

Leave a Reply

Your email address will not be published. Required fields are marked *