Image

ផលិតផលលោកអ្នកត្រូវតែដោះស្រាយបញ្ហាអ្វីមួយ

រកឃើញគំនិតអាជីវកម្ម និងចាប់ផ្ដើមអាជីវកម្មជាការងាយស្រួលទេ តែចាប់ផ្ដើមអាជីវកម្មដែលអាចចំណេញលុយ ទើបជាការលំបាក។

អត្ថបទពាក់ព័ន្ធ៖ តើស្វែងរកគំនិតអាជីវកម្មតាមវិធីណា?

មួយភាគធំនៃអាជីវកម្មដែលបរាជ័យ គឺជាអាជីវកម្មដែលមិនបានសិក្សាឳ្យបានច្បាស់លាស់ជាមុនអំពីតម្រូវការទីផ្សារ ជាពិសេសគឺមិនបាន សិក្សាថា តើផលិតផលឬសេវាមួយនេះនឹងដោះស្រាយបញ្ហាអ្វី ? ជួនកាល វា​ឆ្លើយតបចំពោះតែតម្រូវការរបស់មនុស្សមួយក្រុមតូច។

សហគ្រិនដំបូងភាគច្រើនយល់ថា គំនិតអាជីវកម្មរបស់ខ្លួន គឺជាគំនិតល្អ អស្ចារ្យ ដែលគ្មានអ្នកណាគិតដល់ និងគ្មានគំនិតណាល្អដូច។ ការណ៍នេះ នឹងនាំឳ្យសហគ្រិននោះ មានការធ្វេសប្រហែសក្នុងការសិក្សាអំពីតម្រូវការ និងការប្រកួតប្រជែងដែលមានស្រាប់នៅលើទីផ្សារ។

ដើម្បីដឹងថាអាជីវកម្មមួយនឹងជោគជ័យ ចាំបាច់ត្រូវពិនិត្យមើលថា អ្នកនៅជុំវិញខ្លួនយើង មានតម្រូវការឬទេ។ បន្ទាប់មក ត្រូវព្យាយាមអង្កេត ដោយត្រូវសួរដល់មិត្តភក្ត្រ សហការី អ្នកជិតខាង និងមនុស្សម្នា ឳ្យបាន​ច្រើនបំផុតដែលអាចទៅរួច ដោយមិនត្រូវបារម្ភអំពីអ្នកផ្សេងដែលអាច លួចចម្លងគំនិតអាជីវកម្មរបស់លោកអ្នកទេ។

 មានគំនិតអាជីវកម្មដែលបានធ្វើតេស្តតាមដំណាក់កាលខាងលើហើយ មិនធានាថានឹងបានជោគជ័យ ១០០% ទេ ឬយ៉ាងហោចណាស់ អាចនឹង មិនជោគជ័យឳ្យអស់សក្ដានុពលទេ ប្រសិនបើលោកអ្នកមិនបាន អនុវត្ត​ ដំណាក់កាលបន្ទាប់ឳ្យបានត្រឹមត្រូវ។

លទ្ធភាពក្នុងការទទួលបានប្រាក់ចំណេញ និងសក្ដានុពលនៃកំណើន អាជីវកម្ម គឺយ៉ាងខ្លាំងទៅនឹងម៉ូដែល(ឬគម្រូ)អាជីវកម្មដែលបានជ្រើសរើស។ សូមអានអត្ថបទពាក់ព័ន្ធអំពីម៉ូដែលអាជីវកម្ម៖ ផែនការអាជីវកម្ម (BUSINESS PLAN) ជាអ្វី?

សូមយកចិត្តទុកដាក់ផងដែរអំពីការធ្វើប្រែនឌីង (អត្ថបទពាក់ព័ន្ធ៖ប្រែនឌីង (BRANDING) សំខាន់សម្រាប់កំណើនអាជីវកម្ម)។

Leave a Reply

Your email address will not be published. Required fields are marked *