រ៉ាស្យូ⁣ P/E៖ វិធីងាយៗក្នុងការវាយតម្លៃក្រុមហ៊ុន

រ៉ាស្យូ P/E៖ គឺជាវិធីងាយដែលគេនិយមប្រើបំផុតសម្រាប់វិភាគនិងបង្ហាញអំពីតម្លៃក្រុមហ៊ុនមួយ ជាពិសេស ក្នុងចំណោមអ្នកដែលគ្មានជំនាញវិភាគហិរញ្ញវត្ថុ។

រ៉ាស្យូនេះ គឺជាផលធៀបរវាង ថ្លៃភាគហ៊ុន និង ប្រាក់ចំណេញក្នុងមួយភាគហ៊ុន។ ដូច្នេះប្រសិនបើប្រាក់ចំណេញក្នុងមួយភាគហ៊ុននៅថេររហូត រ៉ាស្យូនេះនឹងបង្ហាញាចំនួនឆ្នាំដែលវិនិយោគិនម្នាក់ត្រូវរង់ចាំដើម្បីទទួលបានត្រឡប់មកវិញនូវដើមទុនចូលហ៊ុនដែលខ្លួនបានវិនិយោគ ។ ប្រសិនបើរ៉ាស្យូនេះកាន់តែទាបនោះ មានន័យថា ភាគហ៊ុននេះកាន់តែថោក ហើយយើងគួរតែវិនិយោគ ។

ប៉ុន្តែ កម្រិតរ៉ាស្យូនេះប្រែប្រួលទៅតាមវិស័យ, ទៅតាមអាយុកាលរបស់ក្រុមហ៊ុន និងទៅតាមប្រទេសផងដែរ។ មានន័យថា ក្រុមហ៊ុននៅក្នុងវិស័យខ្លះមានរ៉ាស្យូជាមធ្យមខ្ពស់ជាងវិស័យខ្លះទៀត, ដូចគ្នាដែរ ក្រុមហ៊ុនដែលមានអាយុក្មេងខ្ចី តែងមានប្រាក់ចំណេញទាប តែមានសក្ដានុពលកំណើនខ្ពស់ ដូច្នេះតែងមានរ៉ាស្យូនេះខ្ពស់ជាងក្រុមហ៊ុនដែលបានដល់កម្រិតចាស់ទំ ។ ពាក់ព័ន្ធនឹងទីកន្លែងវិញក៏ដូចគ្នាដែរ នៅក្នុងប្រទេសដែលមានទិញលក់ភាគហ៊ុនច្រើន រ៉ាស្យូនេះក៏តែងមានកម្រិតខ្ពស់ជាងនៅក្នុងប្រទេសដែលមិនសូវមានការដោះដូរភាគហ៊ុន។

ទោះយ៉ាងណាក៏ដោយ ដោយសារភាពសាមញ្ញរបស់វា រ៉ាស្យូនេះត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅរាល់ពេលមានការទិញលក់ភាគហ៊ុន⁣ ទាំងនៅក្នុងទីផ្សារមូលបត្រ ទាំងនៅក្នុងការដោះដូរភាគហ៊ុនជាលក្ខណៈឯកជន ។

ទោះជាយ៉ាងណាក៏ដោយ រ៉ាស្យូនេះមិនអាចប្រើប្រាស់បានទេ ប្រសិនបើក្រុមហ៊ុនមិនមានប្រាក់ចំណេញ។ ក្នុងករណីនេះ គេចាំបាច់ត្រូវប្រើប្រាស់វិធីវាយតម្លៃផ្សេងទៀតដូចជាពិនិត្យមើលចំណែកទីផ្សារ, ទំហំនិងកំណើននៃការលក់, ចំនួនអ្នកប្រើប្រាស់ ជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *