ស្វែងយល់អំពីភ្នាក់ងារជំនួយអភិវឌ្ឍអាជីវកម្ម (Business Incubator)

Business incubator គឺជាស្ថាប័នដែលជួយបង្កើនល្បឿនដល់ការរីកចំរើននិងភាពជោគជ័យរបស់ក្រុមហ៊ុនដែលគ្រោងនឹងចាប់ផ្ដើមនិងក្រុមហ៊ុនក្នុងដំណាក់កាលដំបូង។ ជារឿយៗ ស្ថាប័នបែបនេះគឺជាផ្លូវដ៏ល្អទៅរកទុនរបស់វិនិយោគិនសប្បុរស (angel investor) ឬវិនិយោគិនប្រភេទផ្សេងទៀត ។

ស្ថាប័ននេះដំណើរការយ៉ាងណា?
Incubators មានយុទ្ធសាស្រ្តខុសគ្នា។ អ្នកខ្លះ មានទីតាំងនិងការិយាល័យពិតប្រាកដ ដែលប្រើប្រាស់ដើម្បីជំរុញទំនាក់ទំនងរវាងសហគ្រិននិងគ្រូបង្វឹកឬអ្នកប្រឹក្សាយោបល់ និងខ្លះទៀតមានដំណើរការតាម Online។
Incubator ជាច្រើនមានដើមទុនខ្លួនឯងដើម្បីវិនិយោគ ឬយ៉ាងហោចណាស់ ក៏មានបណ្ដាញទៅរកប្រភពផ្តល់មូលនិធិ ហើយសហគ្រិនដែលចូលរួមជាមួយពួកគេអាចទទួលបានសេវាផ្នែកគណនេយ្យ ផ្នែកច្បាប់ សេវាបង្វឹកនិងបណ្តាញទំនាក់ទំនងដ៏មានតម្លៃ តាមរយៈបុគ្គលិកនិងសហគ្រិនផ្សេងទៀតដែលចូលរួមក្នុងកម្មវិធីបង្វឹករបស់ស្ថាប័ននេះជាមួយគ្នា ។

គុណសម្បត្តិ៖
សហគ្រិនមិនត្រឹមតែអាចទទួលបាននូវជម្រើសដើមទុនជាច្រើននោះទេ ប៉ុន្ដែអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទៀតដូចជា ការប្រឹក្សាយោបល់, ការចែករំលែកបទពិសោធន៍ និងបណ្តាញទំនាក់ទំនងជាដើម ។

គុណវិបត្តិ៖
គុណសម្បត្តិទាំងអស់ខាងលើ ក៏អាចក្លាយជាគុណវិបត្តិ ប្រសិនបើការប្រឹក្សាយោបល់ទាំងនោះ ធ្វើអោយលោកអ្នកបាត់បង់នូវម្ចាស់ការ ឬបាត់បង់នូវការផ្ចង់អារម្មណ៍របស់លោកអ្នកដែលមានតាំងពីដំបូងទី ។

Leave a Reply

Your email address will not be published. Required fields are marked *