Google

តើ Google អាចរីកចម្រើនដូចសព្វថ្ងៃ តាមវិធីណា?

Google គឺក្រុមហ៊ុនដែលវិនិយោគលើប្រភេទអាជីវកម្មមួយចំនួន ដែលសំខាន់ជាងគេ គឺ កម្មវិធីស្វែងរកព័ត៌មាន (Search Engine)។ Google ចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ ១៩៩៨ និងបានចុះបញ្ជីនៅក្នុងផ្សារហ៊ុន Nasdaq នៅក្នុងឆ្នាំ ២០០៤ ជាមួយនឹងតម្លៃក្រុមហ៊ុនស្មើនឹង ២៣ប៊ីលានដុល្លារ។

១. គំនិតអាជីវកម្ម

គំនិតអាជីវកម្មដំបូងកើតឡើងពីកត្តាដូចខាងក្រោម៖

  • តម្រូវការនៃការសិក្សា៖ ក្នុងក្របខណ្ឌនៃនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួន ស្ថាបនិកគឺលោក Larry Page និង Sergey Brin បានព្យាយាមស្វែងរក ម៉ូដែលគណិតវិទ្យារបស់ប្រព័ន្ធអ៊ិនថើណែត។
  • ការកែលម្អលើផលិតផលដែលមានស្រាប់៖ ខុសពីកម្មវិធីស្វែងរកព័ត៌មានដែលមានស្រាប់ដូចជា Yahoo, Excite, Lycos ជាដើម ដែល​ចាត់ថ្នាក់ព័ត៌មាននិងគេហទំព័រនានា ដោយមើលតែលើខ្លឹមសារផ្ទាល់ នៃព័ត៌មានឬគេហទំព័រនោះ,  Google ចាត់ថ្នាក់ព័ត៌មាននិងគេហទំព័រ ទៅតាមការតភ្ជាប់តំណពីគេហទំព័រដទៃ ។ ដូច្នេះ អ្នកប្រើប្រាស់អាចងាយនឹងរកបាននូវព័ត៌មានដែលពាក់ព័ន្ធ និងមានតម្លៃជាង។
  • ការផ្ដល់ភាពងាយស្រួល ៖ Google ផ្ដល់នូវគេហទំព័រមួយ ដែលមានសាមញ្ញបំផុត ដែលខុសពីគេហទំព័រផ្សេងទៀតដូចជា Yahoo ដែលមានទំព័រផ្ទុកទៅដោយព័ត៌មានណែនតាន់តាប់។
២. ម៉ូដែលអាជីវកម្ម

Google មានប្រៀបលើទីផ្សារ ដោយឈរលើមូលដ្ឋាននៃម៉ូដែលអាជីវកម្ម ដូចខាងក្រោម៖

  • ផលិតផលជាPlatform៖ ផលិតផលចម្បងរបស់ Google មានលក្ខណៈជាច្រកចូលទៅរកព័ត៌មាន ដែលធ្វើឳ្យក្រុមហ៊ុន អាចទទួលបាននូវទាំងព័ត៌មានពីអត្តចារិក របស់អ្នកប្រើប្រាស់ ក៏ដូចជាផលិតផលព័ត៌មាន ដោយមិនចំណាយក្នុងការស្រាវជ្រាវឬផលិត។
  • ផលិតផលដែលមានសាមញ្ញបំផុតសម្រាប់អ្នកប្រើប្រាស់៖ ផលិតផលគ្រប់យ៉ាងរបស់ Google គឺត្រូវបានផ្គត់ផ្គង់ជាមួយភាពសាមញ្ញជាគោល។
  • ផលិតផលមានភាពប្រកួតប្រជែង៖ ផលិតផលរបស់ Google តែងមានប្រៀប ធៀបនឹងផលិតផលប្រកួតប្រជែង ឧទាហរណ៍៖ ដោយគ្របដណ្ដប់បរិមាណគេហទំព័រច្រើនជាង ផ្ដល់នូវទំហំផ្ទុកធំជាង ជាដើម។
  • ការគិតប្រាក់កម្រៃ៖ ក្រុមហ៊ុនមិនគិតប្រាក់កម្រៃលើការប្រើប្រាស់ តែទទួលបានកម្រៃពីការផ្សាយពាណិជ្ជកម្ម និងការប្រើប្រាស់សេវាកម្រិត ព្រីមៀម។
៣. កត្តាគាំទ្រភាពជោគជ័យ

មានកត្តាមួយចំនួនដែលរួមគាំទ្រដល់ការរីកចម្រើនរបស់ Google ដែល រួមមាន៖

  • ភាពសំបូរហូរហៀរនៃព័ត៌មានតាមប្រព័ន្ធអ៊ិនថើណែត ដែលធ្វើឳ្យអ្នកប្រើប្រាស់ ត្រូវការកម្មវិធីជំនួយ ដើម្បីរកឃើញព័ត៌មានដែលមានប្រយោជន៍បំផុត។
  • ការអភិវឌ្ឍនៃវិស័យបច្ចេកវិទ្យាព័ត៌មាន និងកើនឡើងនៃល្បឿន អ៊ិនថើណែត ដែលធ្វើឳ្យមានការប្រើប្រាស់អ៊ិនថើណែត កាន់តែច្រើន ក្នុងការផ្សេព្វផ្សាយព័ត៌មាន និងទទួលបានព័ត៌មាន។
  • ការប្រើប្រាស់ទុន ដែលកៀរគរពីវិនិយោគិនស្ថាប័ន ក៏ដូចជា សាធារណជន ដើម្បីអភិវឌ្ឍអាជីវកម្ម។
៤. ការកៀរគរទុន តម្លៃក្រុមហ៊ុន និងសមិទ្ធិផលជាគោល

តម្លៃរបស់ក្រុមហ៊ុនត្រូវបានប៉ាន់ស្មាន ទៅតាមថ្លៃទិញលក់ភាគហ៊ុន ដែលមានចុងក្រោយដូចខាងក្រោម៖

ឆ្នាំ វិនិយោគិន ទឹកប្រាក់ កៀរគរ តម្លៃ ក្រុមហ៊ុន សមិទ្ធិផល គោល
1998 បង្កើត
Aug-98 Andy Bactolsheim 0.1M$
Nov-98 Angel investors 1M$ Indexed 6M pages
Jun-99 Kleiner Perkins Caufield & Byers, 25M$
Sequoia Capital
Jun-00 Yahoo! 10M$ Text-based ads
Aug-04 IPO 1.67B$ 23B$
Dec-16 Market Cap 531B$

Leave a Reply

Your email address will not be published. Required fields are marked *