Finding a Great Business Idea

សញ្ញាទាំង ៤ ដែលបញ្ជាក់ថា គំនិតអាជីវកម្មរបស់លោកអ្នកគឺអស្ចារ្យ

ទីកន្លែង ពេលវេលា បទពិសោធន៍ និងអារម្មណ៍អាចឳ្យលោកអ្នករកឃើញគំនិតអាជីវកម្ម។ តែចង់ដឹងថាគំនិតអាជីវកម្មនោះល្អឬទេ គឺអាស្រ័យទៅនឹងចម្លើយចំពោះសំណួរ ទាំង ៤ ខាងក្រោម៖

១. តើវាដោះស្រាយបញ្ហាអ្វីមួយឬទេ?

ដើម្បីធានាជោគជ័យ គំនិតអាជីវកម្មត្រូវតែអាចដោះស្រាយបញ្ហាអ្វីមួយ។ បញ្ហានោះ អាចជាបញ្ហាដែលមិនទាន់មានអាជីវកម្មណាដោះស្រាយនៅឡើយ ឬជាបញ្ហាដែល មានអាជីវកម្មខ្លះបានដោះស្រាយហើយ តែមិនទាន់មានប្រសិទ្ធភាពបំផុត (ដោយសារថ្លៃខ្ពស់ពេក ឬបរិមាណផលិតទាបពេក ឬការផ្គត់ផ្គងមិនដល់គ្រប់ផ្នែកនៃតម្រូវការ ជាដើម) ។

២. តើទំហំអាជីវកម្មអាចកើនឡើងឬទេ?

ទំហំទីផ្សារ ត្រូវតែមានទំហំធំគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឳ្យអាជីវកម្មរបស់យើងខិតដល់ចំណេញភាព និងអាចបង្កើនចំណេញភាពក្នុងរយៈពេលមួយវែងគ្រប់គ្រាន់។ ហើយគម្រូអាជីវកម្មដែលយើងកំពុងពិចារណា ត្រូវតែអនុញ្ញាតឳ្យអាជីវកម្មអាចរីកចម្រើន និងគ្របគ្រងចំណែកទីផ្សារ បានក្នុងកម្រិតគ្រប់គ្រាន់។

៣. តើយើងអាចទាញចំណូលពីអតិថិជនបានគ្រប់គ្រាន់ឬទេ?

គ្រប់អាជីវកម្មទាំងអស់ ត្រូវតែអាចទទួលបានប្រាក់ចំណេញ។ ប្រាក់ចំណេញ អាចទទួលបានពីការលក់ផលិតផលផ្ទាល់ ឬពីការលក់ព័ត៌មាន ដែលសំយោគបានពីអត្តចារិករបស់អ្នកប្រើប្រាស់ ឬពីការផ្សាយពាណិជ្ជកម្ម ឬពីអ្នកគាំទ្រផ្សេងទៀត។

ដូច្នេះ ត្រូវមើលថា តើថ្លៃផលិតផល ឬប្រាក់កម្រៃផ្សាយពាណិជ្ជកម្ម ឬការគាំទ្រផ្នែកហិរញ្ញវត្ថុ មានទំហំគ្រប់គ្រាន់ដើម្បីផ្ដល់ប្រាក់ចំណេញដល់ភាគហ៊ុនិកឬទេ? តើអាច​មានផលិតផលបន្ទាប់បន្សំផ្សេងទៀត ដែលអាចទទួលបានពី ការផលិត ឬការលក់់ ឬការប្រើប្រាស់ផលិតផលជាគោល ឬទេ?

៤. តើអាជីវកម្មនេះងាយនឹងត្រូវគេចម្លងតាមឬទេ?

គំនិតអាជីវកម្មល្អដែលរកបានប្រាក់ចំណេញច្រើន ងាយនឹងទាក់ទាញការចាប់អារម្មណ៍របស់គូប្រជែងណាស់។ តើអាចមានបច្ចេកវិទ្យា ឬយន្តការផ្លូវច្បាប់ ឬកិច្ចសន្យាពាណិជ្ជកម្ម ដែលអាចការពារការលួចចម្លងរបស់អ្នកផ្សេងដែរឬទេ?

Leave a Reply

Your email address will not be published. Required fields are marked *