សហគ្រាសថ្មីត្រូវស្គាល់អំពី⁣ default dead

និយមន័យ៖
ប្រសិនបើចំណាយ⁣⁣ និងចំណូលរបស់សហគ្រាសដែលទើបបង្កើតថ្មី⁣ មានការកើនឡើង ទៀងទាត់⁣ តែចំណាយនៅទាបជាងចំណូលនៅឡើយនោះ⁣ សាច់ប្រាក់ដែលលោកអ្នកមាន រំពឹងថានឹងអស់ក្នុងរយៈពេលប៉ុន្មានខាងមុខ។⁣ ចំណុចខាងមុខនោះហើយដែលគេដាក់ឈ្មោះថា Default dead ។

សាៈសំខាន់៖
ការដឹងអំពី default dead នេះ⁣ មានប្រយោជន៍ ដើម្បីអោយម្ចាស់សហគ្រាសអាចត្រៀមខ្លួនរួចជាស្រេច សម្រាប់ទទួលឬស្វែងរកប្រភពហិរញ្ញប្បទាន⁣ ដើម្បីទ្រទ្រង់សហគ្រាសរបស់ដល់ចំណុចស្រង់ដើមរបស់សហគ្រាស។
ទំហំនៃហិរញ្ញប្បទានដែលត្រូវការ ប្រែប្រួលអាស្រ័យទៅនឹងកត្តាជាច្រើនដូចជា៖ គម្លាតរវាងចំណុច⁣ default dead និងចំណុចស្រង់ដើម និងទំហំនៃកំណើនចំណូលនិងចំណាយ ជាដើម។
ដូច្នេះ សហគ្រាសដែលមិនទាន់ចំណុចស្រង់ដើមត្រូវតាមដាននូវបម្រែបម្រួលជាយថាហេតុ នៃចំណុច default dead ពីព្រោះទាំងចំណុច default dead ទាំងចំណុចស្រង់ដើម⁣ អាចប្រែប្រួលទៅតាមស្ថានភាពអាជីវកម្មជាក់ស្ដែងរបស់សហគ្រាស។
ប្រសិនបើពិនិត្យឃើញថា ចំណុច default dead នឹងមកដល់មុនចំណុចស្រង់ដើមនោះ⁣ ម្ចាស់សហគ្រាសចាំបាច់ត្រូវត្រៀមនូវប្រភពហិរញ្ញប្បទានជាស្រេច។

ពេលណា?
សម្រាប់សហគ្រាសដែលទើបចាប់ផ្ដើមដំណើរការ ក៏ដូចជាសហគ្រាសដែលកំពុងប្រឈមនឹងស្ថានភាពឳនភាព ការគណនាអំពីចំណុច default dead និងចំណុចស្រង់ដើមគួរធ្វើឡើងរៀងរាល់ខែ⁣តែម្ដង ។

Leave a Reply

Your email address will not be published. Required fields are marked *