business-fighting

ជម្លោះរវាងម្ចាស់ហ៊ុន

ការចូលហ៊ុនគ្នាដើម្បីចាប់ផ្ដើមដំណើរការអាជីវកម្មមួយ ផ្តល់នូវលទ្ធភាពច្រើនក្នុងការទទួលជោគជ័យ ជាងការដំណើរការអាជីវកម្មតែម្នាក់ឯង ដោយយោងទៅហេតុផលជាច្រើន ។

អត្ថបទពាក់ព័ន្ធ៖ Entrepreneurs, Your Should Not Go Solo

បញ្ហា

តែជាញឹកញាប់ តែងមានជម្លោះកើតឡើងរវាងសហស្ថាបនិក ឬភាគហ៊ុនិក នៃក្រុមហ៊ុន។ ជម្លោះអាចកើតឡើងដោយសារហេតុផលច្រើនយ៉ាង​ដូចជា៖ ការយល់ថាភាគីម្ខាងមិនខិតខំ, ការកើតឡើងនូវការសង្ស័យ, ការមិនទុកចិត្តគ្នា, ការមិនឳ្យតម្លៃយោបល់អ្នកដទៃ, ការកើតឡើងនូវការកេងបន្លំ, ការមិនបែងចែកការងារច្បាស់លាស់,​ ការមិនឯកភាពគ្នាលើលក្ខខណ្ឌចូលហ៊ុនថ្មីជាដើម។

ជម្លោះទាំងនោះ អាចនាំទៅដល់ការបែកបាក់មិត្តភាព, ការបាត់បង់ឳកាសវិនិយោគ, ការខាតបង់ប្រាក់កាសឬការក្ស័យធន,  ការក្ដាំក្ដីនៅតុលាការ ជាដើម។

ដំណោះស្រាយ

ភាគច្រើននៃមូលហេតុសុទ្ធតែអាចជៀសវាងឬដោះស្រាយបាន ដោយចាត់វិធានការ ឬគោរពគោលការណ៍មួយចំនួន ​ដូចខាងក្រោម៖

  • កំណត់ឳ្យបាននូវក្តីសុបិន្ត(Aspiration)រួម ដែលនេះជាចំណុចចាប់ផ្ដើម​ នៃការ ” ជិះទូកជាមួយគ្នា”
  • បែងចែកការងារច្បាស់លាស់ និងប្រជុំពិភាក្សាទៀងទាត់
  • រៀបចំប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗ (ការកំណត់គោលការណ៍និងនីតិវិធីនៃចំណាយ, ការសម្រេចលើគម្រោងថវិកានិងការតាមដាន, ការផ្ដាច់ចេញពីគ្នានូវគណនីប្រតិបត្តិការនិងគណនីដើមទុនជាដើម)
  • រៀបចំកិច្ចព្រមព្រៀងម្ចាស់ហ៊ុនឳ្យបានត្រឹមត្រូវ ដោយកំណត់អំពីលក្ខខណ្ឌនៃការចូលហ៊ុន, នៃការលក់ហ៊ុនបន្ថែម, នៃការដកខ្លួន, នៃការដោះស្រាយទំនាស់ជាយថាហេតុ។
  • ក្នុងករណីគ្មានការឯកភាពគ្នា ត្រូវស្វែងរកមតិភាគច្រើន ។ល។
ត្រូវចងចាំ

បន្ថែមលើអត្ថប្រយោជន៍ផ្សេងទៀត លោកអ្នកនឹងមានភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន ឬការចូលហ៊ុនពីអ្នកដទៃ (ជាពិសេស ពី Venture Capital) ប្រសិនបើលោកអ្នកមានសហស្ថាបនិក ចាប់ពីពីរនាក់ឡើងទៅ។ ដូច្នេះ យើងគ្រប់គ្នាត្រូវរៀនរកស៊ីរួមគ្នា ដើម្បីអនាគតរុងរឿង ទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *