Category Archives: Business Strategy

បានចាប់ផ្ដើមអាជីវកម្ម តែមិនទាន់ចំណេញ តើគួរធ្វើយ៉ាងណា?

សម្រាប់អាជីវកម្មស្ទើរតែទាំងអស់ ការចាប់ផ្ដើមដំបូង តែងមានការ ខាតបង់។ ក្នុងចំណោមអាជីវកម្មទាំងនោះ មានអាជីវកម្មមួយចំណួន ដែលនឹងនាំទៅដល់ប្រាក់ចំណេញ តែអាជីវកម្មមួយចំនួនទៀត នឹងមិនអាចនាំមកនូវប្រាក់ចំណេញបានទេ។

Continue reading បានចាប់ផ្ដើមអាជីវកម្ម តែមិនទាន់ចំណេញ តើគួរធ្វើយ៉ាងណា?

គម្រូអាជីវកម្មរបស់ក្រុមហ៊ុនផ្ដល់សេវាកក់បន្ទប់ស្នាក់ AirBnB

ក្រុមហ៊ុន AirBnb ជាក្រុមហ៊ុនដែលផ្ដល់សេវាមួយ ដែលអនុញ្ញាតឳ្យម្ចាស់ផ្ទះដែលមានបន្ទប់ទំនេរ អាចចុះឈ្មោះជួលបន្ទប់ទំនេររបស់ខ្លួនដើម្បី ទទួលបានចំណូលខ្លះ និងអនុញ្ញាតឳ្យអ្នកត្រូវការកន្លែងស្នាក់ អាចជួលកន្លែងស្នាក់នៅដែល បានផ្សព្វផ្សាយនោះ ទៅតាមលក្ខខណ្ឌដែលបានបង្ហាញ ។

សម្រាប់បន្ទប់ស្នាក់នៅ ដែលមានចុះបញ្ជីបន្ទប់ស្នាក់នៅចំនួន

AirBnB បានចាប់កំណើតពីការខ្វះលទ្ធភាពទូទាត់ថ្លៃឈ្នួលផ្ទះ របស់ស្ថាបនិករបស់ក្រុមហ៊ុន ហើយបានព្យាយាមប្រើប្រាស់ទីធ្លាដែលទំនេរ នៅក្នុងផ្ទះខនដូរបស់ខ្លួន ដើម្បីរកបានចំណូលខ្លះ នៅក្នុងឆ្នាំ ២០០៧ ។ ស្ថាបនិកបានប្រើពូកខ្យល់សម្រាប់ទទួលភ្ញៀវ និងផ្ដល់អាហារពេលព្រឹកផងដែរ ដែលបង្កើតបាននូវឈ្មោះរបស់ក្រុមហ៊ុន គឺ Air Bag and Breakfast មុននឹងត្រូវបានសរសេរកាត់ថា AirBnB។ ស្ថាបនិកក៏បានព្យាយាមលក់អាហារធុញ្ញជាតិ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតនៅអាមេរិក នៅឆ្នាំ ២០០៨ ដើម្បីកៀរគរចំណូលខ្លះ និងឆ្លៀតផ្សព្វផ្សាយអំពីសេវារបស់ក្រុមហ៊ុន។

បច្ចុប្បន្ន AirBnB មានបន្ទប់ចុះបញ្ជីជួលស្នាក់ ចំនួនជាង ៣លានបន្ទប់ និងមានវត្តមាននៅក្នុងប្រទេស ជាង ១៩០។​ ស្នាក់ការធំរបស់វា គឺស្ថិតនៅ San Francisco រដ្ឋកាលីហ្វ័រនា។

 

ក្រុមហ៊ុនមានលទ្ធភាពកៀរគរការចូលហ៊ុនបានចំនួនប្រហែល ៥ពាន់លានដុល្លារអាមេរិក និងមានតម្លៃទីផ្សារប្រហែល ៣១ពាន់លានដុល្លារ។

ខាងក្រោមនេះ ជាចរិកលក្ខណៈសង្ខេបអំពីគម្រូអាជីវកម្មរបស់ AirBnB៖

 

ស្វែងរកដៃគូអាជីវកម្ម

ស្វែងរកដៃគូដើម្បីចាប់ផ្ដើមអាជីវកម្មអ្វីមួយ មិនដែលជាការងាយស្រួលទេ។ ការទទួលយកដៃគូអាជីវកម្មដោយមិនបានគិតវែងឆ្ងាយ អាចនឹងនាំទៅដល់ជម្លោះ និងការបរាជ័យនៃអាជីវកម្ម។ Continue reading ស្វែងរកដៃគូអាជីវកម្ម

ហេតុអ្វីអាជីវកម្មថ្មីភាគតិចបំផុតដែលជោគជ័យ?

សហគ្រិនសក្ដានុពលទាំងអស់ ប្រាកដជាមានការខ្លាចរអារ នៅពេលដឹងថា អាជីវកម្មថ្មីប្រហែល ៥០% មិនអាចរស់បានលើសពី ២ឆ្នាំ ហើយ ៤០%បន្ថែមទៀត មិនអាចរស់លើសពី ៥ឆ្នាំ។ Continue reading ហេតុអ្វីអាជីវកម្មថ្មីភាគតិចបំផុតដែលជោគជ័យ?

ផែនការអាជីវកម្ម (Business Plan) ជាអ្វី?

ផែនការអាជីវកម្ម គឺជាផែនទីបង្ហាញផ្លូវមួយដែលបង្ហាញ អំពីគោលដៅដែលសហគ្រិនចង់សម្រេចបាន ព្រមទាំងបែបបទនិងយុទ្ធសាស្ត្រនានា ដើម្បីសម្រេចឱ្យបាននូវគោលដៅនោះ។

Continue reading ផែនការអាជីវកម្ម (Business Plan) ជាអ្វី?

ធ្វើប្រែនឌីង (Branding) ត្រូវហ៊ាន!

ប្រែនឌីង⁣ (Branding) គឺជាចំណុចមិនអាចខ្វះបាន⁣ ប្រសិនបើលោកអ្នកចង់៖⁣ ១)កាត់បន្ថយឥទ្ធិពលនៃការប្រកួតប្រជែង,⁣ ២)រក្សាអតិថិជន, ៣)បង្កើនអត្រាចំណេញដុល(margin) ជាដើម។ Continue reading ធ្វើប្រែនឌីង (Branding) ត្រូវហ៊ាន!

កំហុសឆ្គងញឹកញាប់បំផុតរបស់សហគ្រាសខ្នាតតូចនិងមធ្យម

កំហុសញឹកញាប់បំផុតរបស់សហគ្រាសខ្នាតតូចនិងមធ្យមមានដូចខាងក្រោម៖ Continue reading កំហុសឆ្គងញឹកញាប់បំផុតរបស់សហគ្រាសខ្នាតតូចនិងមធ្យម

Entrepreneurs, Your Should Not Go Solo

entrepreneurs-not-solo

Almost all successful entrepreneurs suggest having co-founders for a number of reasons: Continue reading Entrepreneurs, Your Should Not Go Solo

សហគ្រាសថ្មីត្រូវស្គាល់អំពី⁣ default dead

និយមន័យ៖
ប្រសិនបើចំណាយ⁣⁣ និងចំណូលរបស់សហគ្រាសដែលទើបបង្កើតថ្មី⁣ មានការកើនឡើង ទៀងទាត់⁣ តែចំណាយនៅទាបជាងចំណូលនៅឡើយនោះ⁣ សាច់ប្រាក់ដែលលោកអ្នកមាន រំពឹងថានឹងអស់ក្នុងរយៈពេលប៉ុន្មានខាងមុខ។⁣ ចំណុចខាងមុខនោះហើយដែលគេដាក់ឈ្មោះថា Default dead ។ Continue reading សហគ្រាសថ្មីត្រូវស្គាល់អំពី⁣ default dead