Business in College

ហេតុផល⁣ ៤ យ៉ាង⁣ ដែលគួរចាប់ផ្ដើមអាជីវកម្មពេលកំពុងនៅរៀន

ចាប់ផ្ដើមអាជីវកម្មពេលកំពុងនៅរៀននៅឡើយ មានគុណសម្បត្តិ និងគុណវិបត្តិរបស់វា។

Business in College
Starting a Business while in College

ខាងក្រោមនេះ គឺហេតុផលដែលលោកអ្នកគួរចាប់ផ្ដើមអាជីវកម្ម ពេល លោកអ្នកកំពុងនៅរៀននៅក្នុងសាកលវិទ្យាល័យ ឬសាលាបណ្ដុះបណ្ដាលនៅ ឡើយ៖

១. ហានីភ័យទាប តែរង្វាន់ខ្ពស់

ជាជាងចំណាយពេលច្រើនរៀនពីរឬបីមហាវិទ្យាល័យក្នុងពេលតែមួយ⁣ លោកអ្នកអាចសាកល្បងចាប់ផ្ដើមអាជីវកម្មខ្លះដែលមិនតម្រូវឱ្យធ្វើពេញម៉ោង⁣និងមិនតម្រូវ ឱ្យមានដើមទុនច្រើន។ ប្រសិនបើគម្រោងអាជីវកម្មនោះ⁣ គឺជារង្វាន់ដ៏ធំនៅពេល បញ្ចប់ ការសិក្សា។ ផ្ទុយទៅវិញ ប្រសិនបើមិនជោគជ័យ លោកអ្នកអាចខាតបង់ពេលវេលា និងប្រាក់កាសខ្លះ តែលោកអ្នកនៅអាចបន្តការសិក្សាបានតាមធម្មតា។

២. មានអតិថិជនសម្រាប់សាកល្បងស្រាប់

មិត្តរួមថ្នាក់ និងរួមសាលា អាចជាទីផ្សារសាកល្បងសម្រាប់ទំនិញឬសេវារបស់លោកអ្នកបាន។ បន្ទាប់ពីទទួលបានបទពិសោធន៍នៅក្នុងទីផ្សារនេះហើយ លោកអ្នកអាច កែលម្អយុទ្ធសាស្ត្រអាជីវកម្មរបស់លោកអ្នក ឱ្យកាន់តែមានប្រសិទ្ធភាព។

៣. បង្កើតបទពិសោធន៍ការងារ

ទោះជាជោគជ័យក៏ដោយ មិនជោគជ័យក៏ដោយ ការណ៍ដែលបានដំណើរការអាជីវកម្មផ្ទាល់ខ្លួន⁣ នឹងនាំមកនូវបទពិសោធន៍ការងារ និងភាពជាអ្នកដឹកនាំ ដែលនឹងអនុញ្ញាតឱ្យលោកអ្នក អាចទទួលបានដំណែងដឹកនាំបានឆាប់រហ័ស បន្ទាប់ពីបញ្ចប់ការសិក្សា។

៤. ផ្សារភ្ជាប់ទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែង

ការមានឱកាសផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែង នាំឱ្យលោកអ្នកងាយយល់ជ្រួតជ្រាបអំពីមេរៀន ទ្រឹស្ដី និងគោលការណ៍នានា ដែលបានរៀននៅក្នុងថ្នាក់ ឬដែលបានអាននៅក្នុងសៀវភៅ ។

ជាទូទៅ លោកអ្នកអាចនឹងដឹងអំពីភាពជោគជ័យនៃគម្រោងអាជីវកម្មរបស់លោកអ្នក ក្នុងរយៈពេលប្រហែល ១ ឆ្នាំ ក្រោយពីចាប់ផ្ដើមដំណើរការ។ ប្រសិនបើមិនជោគជ័យ លោកអ្នកអាចចាប់ផ្ដើមគិតអំពីគម្រោងផ្សេងទៀត ឬត្រលប់ទៅផ្ដោត ការយកចិត្តទុកដាក់លើការសិក្សាវិញទាំងស្រុង ជាមួយនឹងបទពិសោធន៍អាជីវកម្ម ស្រាប់។

តើគួរសាកល្បងឬទេ?

Leave a Reply

Your email address will not be published. Required fields are marked *