គម្រូអាជីវកម្ម​ (Business Model) ជាអ្វី?

គម្រូអាជីវកម្ម(Business Model) គឺសំដៅទៅបណ្ដុំនៃវិធីទាំងឡាយរបស់ក្រុមហ៊ុនមួយក្នុងការបង្កើតប្រាក់ចំណូល និងប្រាក់ចំណេញ របស់ខ្លួន។

ក្នុងន័យនេះ ការណ៍ដែលមានគម្រូអាជីវកម្មច្បាស់លាស់ គឺមានសារៈសំខាន់ណាស់ សម្រាប់ចំណេញភាព និងចិរភាពរបស់ក្រុមហ៊ុន ។

Business model
Business model

គម្រូអាជីវកម្មដែលត្រូវបានវាយតម្លៃថាខ្លាំងគឺជាគម្រូអាជីវកម្មដែលមានលក្ខណៈដូចខាងក្រោម៖

 • មានភាពប្លែកខុសគេ
 • ជាទូទៅ អាចមានចំណាយច្រើនសម្រាប់ក្រុមហ៊ុន ក្នុងដំណាក់កាលដំបូង
 • មានលទ្ធភាពវាយលុកដណ្ដើមចំណែកទីផ្សារបានឆាប់រហ័ស
 • ចូលរួមបង្កើនប្រសិទ្ធភាព នៃយុទ្ធសាស្ត្រ Branding របស់ក្រុមហ៊ុន។

ជារួម គម្រូអាជីវកម្ម គឺត្រូវតបនឹងសំនួរថា ផលិតអ្វី? ផ្តល់ទៅអតិថិជន តាមវិធីណា? ទាញចំណូលពីអតិថិជនយ៉ាងដូចម្ដេច?

គម្រូអាជីវកម្មអាចត្រូវបែងចែកជាច្រើនប្រភេទខុសគ្នា៖

 1. អ្នកប្រើប្រាស់បង់ប្រាក់ ៖ ដែលជាគម្រូអាជីវកម្មលក្ខណៈប្រពៃណីដែលក្នុងនោះ អតិថិជនត្រូវបង់ថ្លៃលើទំនិញឬសេវាដែលខ្លួនចង់ប្រើ ដែលជាការបង់ថ្លៃតែម្តង ឬការបង់ថ្លៃជាដំណាក់កាល ឬការបង់ថ្លៃជាប្រចាំខែជាដើម ។ ឧទាហរណ៍៖ ក្រុមហ៊ុនលក់ទំនិញឬសេវាភាគច្រើន។
 2. អ្នកប្រើប្រាស់មិនបង់ប្រាក់ ៖ អតិថិជនអាចទទួលបាននូវទំនិញឬសេវាដោយមិនគិតថ្លៃ ហើយក្រុមហ៊ុនទទួលបានចំណូលពីអ្នកឧបត្ថម្ភ, ពីការផ្សាយពាណិជ្ជកម្ម, ឬពីការលក់ផលិតផលឬសេវាដែលច្នៃចេញពីព័ត៌មានដែលខ្លួនទទួលបានពីអ្នកប្រើប្រាស់។ ឧទាហរណ៍៖ Google, Facebook, កម្មវិធីកុំព្យូទ័រឬទូរសព្ទដែលមិនគិតថ្លៃ ។ល។
 3. អាជីវកម្មផ្ដល់ទីតាំងទីផ្សារ ៖ ក្រុមហ៊ុនផ្ដល់នូវទីតាំងពិតជាក់ស្ដែង ឬផ្ដល់នូវ Website ឬផ្ដល់នូវទម្រង់ Platform ដែលអនុញ្ញាតដោយអ្នកលក់ និងអ្នកទិញអាចជួបគ្នា ដើម្បីដោះដូរទំនិញឬសេវា ។ ក្នុងករណីនេះ ក្រុមហ៊ុនទទួលបានចំណូលពីការជួលទីតាំង ឬការចុះបញ្ជីប្រចាំឆ្នាំ, ការកាត់សោហ៊ុយសេវាពីអ្នកលក់, និងការផ្ដល់សេវាបន្ទាប់បន្សំដល់អ្នកលក់និង/ឬអ្នកទិញ។ ឧទាហរណ៍៖ Alibaba, eBay, គេហទំព័រដែលអ្នកប្រើប្រាស់អាចដាក់ប្រកាសលក់ទំនិញឬសេវាបាន ។ល។
 4. អាជីវកម្មផ្គូផ្គង ៖ ស្រដៀងនឹងអាជីវកម្មផ្ដល់ទីតាំងទីផ្សារដែរ តែនៅទីនេះ ក្រុមហ៊ុនផ្ដល់នូវសេវាផ្គូផ្គង សម្រាប់បុគ្គលឬក្រុមហ៊ុនដែលស្វែងរកនូវប្រភេទទំនិញឬសេវាដែលបំពេញឳ្យគ្នា។ ឧទាហរណ៍៖ AirBnB, HomeExchange ។ល។

ការជ្រើសរើសគម្រូអាជីវកម្មណាមួយ គឺអាស្រ័យនឹងយុទ្ធសាស្ត្រ Branding, អាស្រ័យនឹងធនធានហិរញ្ញវត្ថុដែលមាន, ព្រមទាំងអាស្រ័យនឹងទំហំទីផ្សារប៉ាន់ស្មានសម្រាប់ខណៈនីមួយៗនៃការអនុវត្តគម្រូអាជីវកម្មនោះ ។

8 thoughts on “គម្រូអាជីវកម្ម​ (Business Model) ជាអ្វី?”

  1. Dear Mengcheang,

   Thanks for your interest. We show you those types of business models for you to work on. Exact business model depends on your exact business ideas. Let us know more details if you can.

   In any case, welcome to the startup world. and we wish you all the best success.
   Best regards,

  1. Thank you for your interest. We will write more articles about business model in the future. Please make sure that you did subscribe to your newsletter system, which will alert you by email when new articles are published.
   Best regards,
   Admin

   1. I want to know about standard of business model for value chance of agriculture crop. Ex: Cassava, Rice, Maize, Pepper,…..
    How to create?

    1. Bro,
     There are many possibilities. You can be producer, or trader (buy from producer and sell to others), packager, marketplace platform provider etc. Each of them can have many possible business models.
     As a producer, you can rent the land, buy own land, rent pieces of land to small producers and buy the produce from them, and then sell products to wholesalers or retailers, thru contract farming or spot contract etc.
     You can also be a distributor, by buying from producers, then package, brand, and sell the product.
     You can also provide platform for buyers and sellers to trade, and pocket commissions and take other benefits.
     So there are endless possibilities. It is up to you to pick one that will help you the most, especially in terms of growth.

     Good luck,

Leave a Reply

Your email address will not be published. Required fields are marked *