Uber Business Model

គម្រូអាជីវកម្មរបស់ក្រុមហ៊ុនផ្ដល់សេវាហៅតាក់ស៊ី UBER

UBER ជាក្រុមហ៊ុនផ្ដល់សេវាហៅតាក់ស៊ី មួយដែលអនុញ្ញាតឳ្យអ្នកប្រើប្រាស់ អាចហៅនិងកក់តាក់ស៊ី នៅក្នងតំបន់ដែលខ្លួនផ្ដល់សេវា តាមប្រព័ន្ធកម្មវិធីស្មាតហ្វូន។ ក្រុមហ៊ុននេះមានទីស្នាក់ការធំនៅទីក្រុង​ San Franciso សហរដ្ឋអាមេរិក។

ការរីកចម្រើននៃវិស័យបច្ចេកវិទ្យា​ផ្នែកស្មាតហ្វូន និងការកើនឡើងនូវល្បឿនអ៊ីនថើណែត ជាមួយនឹងគម្រូអាជីវកម្មដែលមានលក្ខណៈទាក់ទាញខ្លាំង បានធ្វើឳ្យ​ក្រុមហ៊ុននេះ អាចរីកចម្រើន​បានយ៉ាងឆាប់រហ័ស និងអាចពង្រីកតំបន់ផ្ដល់សេវារបស់ខ្លួនជាបន្តបន្ទាប់ នៅក្នុងក្រុងធំៗភាគច្រើនក្នុងពិភពលោក។

ក្រុមហ៊ុនមានលទ្ធភាពកៀរគរការចូលហ៊ុនបានចំនួនប្រហែល ១០,០០០លានដុល្លារអាមេរិក និងមានតម្លៃទីផ្សារប្រហែល ៧០,០០០លានដុល្លារដែរ នាពេលបច្ចុប្បន្ន។

វីដេអូខាងក្រោម បង្ហាញជូនជាសង្ខេបនូវចារិតលក្ខណៈ នៃសេវារបស់ UBER ៖

Leave a Reply

Your email address will not be published. Required fields are marked *