AirBnB Business Model

គម្រូអាជីវកម្មរបស់ក្រុមហ៊ុនផ្ដល់សេវាកក់បន្ទប់ស្នាក់ AirBnB

ក្រុមហ៊ុន AirBnb ជាក្រុមហ៊ុនដែលផ្ដល់សេវាមួយ ដែលអនុញ្ញាតឳ្យម្ចាស់ផ្ទះដែលមានបន្ទប់ទំនេរ អាចចុះឈ្មោះជួលបន្ទប់ទំនេររបស់ខ្លួនដើម្បី ទទួលបានចំណូលខ្លះ និងអនុញ្ញាតឳ្យអ្នកត្រូវការកន្លែងស្នាក់ អាចជួលកន្លែងស្នាក់នៅដែល បានផ្សព្វផ្សាយនោះ ទៅតាមលក្ខខណ្ឌដែលបានបង្ហាញ ។

សម្រាប់បន្ទប់ស្នាក់នៅ ដែលមានចុះបញ្ជីបន្ទប់ស្នាក់នៅចំនួន

AirBnB បានចាប់កំណើតពីការខ្វះលទ្ធភាពទូទាត់ថ្លៃឈ្នួលផ្ទះ របស់ស្ថាបនិករបស់ក្រុមហ៊ុន ហើយបានព្យាយាមប្រើប្រាស់ទីធ្លាដែលទំនេរ នៅក្នុងផ្ទះខនដូរបស់ខ្លួន ដើម្បីរកបានចំណូលខ្លះ នៅក្នុងឆ្នាំ ២០០៧ ។ ស្ថាបនិកបានប្រើពូកខ្យល់សម្រាប់ទទួលភ្ញៀវ និងផ្ដល់អាហារពេលព្រឹកផងដែរ ដែលបង្កើតបាននូវឈ្មោះរបស់ក្រុមហ៊ុន គឺ Air Bag and Breakfast មុននឹងត្រូវបានសរសេរកាត់ថា AirBnB។ ស្ថាបនិកក៏បានព្យាយាមលក់អាហារធុញ្ញជាតិ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតនៅអាមេរិក នៅឆ្នាំ ២០០៨ ដើម្បីកៀរគរចំណូលខ្លះ និងឆ្លៀតផ្សព្វផ្សាយអំពីសេវារបស់ក្រុមហ៊ុន។

បច្ចុប្បន្ន AirBnB មានបន្ទប់ចុះបញ្ជីជួលស្នាក់ ចំនួនជាង ៣លានបន្ទប់ និងមានវត្តមាននៅក្នុងប្រទេស ជាង ១៩០។​ ស្នាក់ការធំរបស់វា គឺស្ថិតនៅ San Francisco រដ្ឋកាលីហ្វ័រនា។

 

ក្រុមហ៊ុនមានលទ្ធភាពកៀរគរការចូលហ៊ុនបានចំនួនប្រហែល ៥ពាន់លានដុល្លារអាមេរិក និងមានតម្លៃទីផ្សារប្រហែល ៣១ពាន់លានដុល្លារ។

ខាងក្រោមនេះ ជាចរិកលក្ខណៈសង្ខេបអំពីគម្រូអាជីវកម្មរបស់ AirBnB៖

 

Leave a Reply

Your email address will not be published. Required fields are marked *