logo

ប្រែនឌីង (Branding) សំខាន់សម្រាប់កំណើនអាជីវកម្ម

branding

  • និយមន័យ

ប្រែនឌីង (Branding) គឺជាសារឬជារូបភាពអំពីចារិតលក្ខណៈ និងផលប្រយោជន៍របស់ទំនិញឬសេវារបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនមានបំណងបញ្ជូនដល់អ្នកប្រើប្រាស់ ពោលគឺ

“ឃើញសារឬឃើញរូបភាព គឺនឹកឃើញដល់ផលិតផល “និងបញ្ច្រាសមកវិញ  “ឃើញផលិតផល គឺនឹកឃើញដល់សារនិង/រូបភាពដែលក្រុមហ៊ុនចង់បង្ហាញ“។

  • អត្ថប្រយោជន៍

ប្រែនឌីង មានសារៈសំខាន់ណាស់ សម្រាប់សហគ្រាសគ្រប់ប្រភេទ និងគ្រប់ទំហំ ពីព្រោះ៖ ១)វាជាអ្នកធ្វើឳ្យផលិតផលឬសេវារបស់ក្រុមហ៊ុនលោកអ្នក មិនច្រឡូកច្រឡំជាមួយផលិតផលរបស់អ្នកដទៃ, ២)វាជួយទាក់ទាញ និងរក្សាអតិថិជន ដែលស្មោះត្រង់នឹងផលិតផលរបស់យើង, ៣)វាជួយកាត់បន្ថយភាពចាំបាច់់ក្នុងការប្រកួតប្រជែងលើថ្លៃ ជាមួយផលិតផលស្រដៀងគ្នាផ្សេងទៀត ឬក៏អាចមានលទ្ធភាពតម្លើងថ្លៃ ដោយមិនសូវបារម្ភអំពីការបាត់បង់អតិថិជន, ៤)បង្កើតបាននូវម៉ាកដែលនឹងមានតម្លៃដោះដូរនៅពេលអនាគត។ល។

  • ឧទាហរណ៍

ប្រែនឌីង ដែលអនុវត្តលើសេវាអតិថិជន៖ ការទទួលតែអតិថិជនជាស្ត្រី ឬអតិថិជននៅលីវ, ការបង្កើតកន្លែងក្មេងលេងសម្រាប់អតិថិជនដែលមានក្មេងមកជាមួយ, ការដឹកជញ្ជូនដល់ទីកន្លែងក្នុងរយៈពេលមិនលើសពី១ម៉ោង, ការសន្យាដោះស្រាយកង្វល់របស់អតិថិជនក្នុងរយៈពេលមិនលើសពី ២៤ម៉ោង  ។ល។

ប្រែនឌីង ដែលអនុវត្តលើការវេចខ្ចប់៖ ការប្រើប្រាស់សំបកវេចខ្ចប់ប្លែកពីគេដោយប្រើប្រាស់បំពង់ឬស្សី ស្លឹកត្នោត ក្រមា ។ល។

ប្រែនឌីង ដែលអនុវត្តលើគុណភាពទំនិញឬសេវា៖ ការធានាលើគុណភាពប្រើប្រាស់លើរយៈពេល ១ឆ្នាំ, ការបង្ហាញការធ្វើតេស្តទំនិញជាសាធារណៈ ។ល។

ប្រែនឌីង ដែលអនុវត្តលើចារិតលក្ខណៈទំនិញឬសេវា៖ ការផលិតទំនិញក្នុងទំហំតូចជាងឬធំជាងធម្មតា, ការប្រើប្រាស់ព័ណ៌ខុសពីធម្មតា ។ល។

ប្រែនឌីង ដែលអនុវត្តលើថ្លៃ៖ ការធានាសងស្មើនឹង១០ដងប្រសិនបើមានក្រុមហ៊ុនផ្សេងលក់ទំនិញឬសេវាប្រហាក់ប្រហែលគ្នា, ការកំណត់ថ្លៃទំនិញទាបជាងគេទូទៅ ឬ ខ្ពស់ជាងគេទូទៅ ។ល។

Leave a Reply

Your email address will not be published. Required fields are marked *