branding

ធ្វើប្រែនឌីង (Branding) ត្រូវហ៊ាន!

ប្រែនឌីង⁣ (Branding) គឺជាចំណុចមិនអាចខ្វះបាន⁣ ប្រសិនបើលោកអ្នកចង់៖⁣ ១)កាត់បន្ថយឥទ្ធិពលនៃការប្រកួតប្រជែង,⁣ ២)រក្សាអតិថិជន, ៣)បង្កើនអត្រាចំណេញដុល(margin) ជាដើម។

Why Branding
Branding Concept

អត្ថបទពាក់ព័ន្ធ៖ ⁣ប្រែនឌីង (Branding) សំខាន់សម្រាប់កំណើនអាជីវកម្ម

ក្នុងការអនុវត្ត ប្រែនឌីងត្រូវមានលក្ខណៈទាក់ទាញការអារម្មណ៍ខ្លាំង ដែលជួនកាលអាចមានលក្ខណៈចម្រូងចម្រាស និងជួនកាលទៀត អាចរហូតដល់បំពានច្បាប់និងបទប្បញ្ញត្តិខ្លះ ប្រសិនបើការបំពាននោះមិនជះឥទ្ធិពលអវិជ្ជមានខ្លាំងពេកដល់អាជីវកម្ម។

ខាងក្រោមនេះ ជាយុទ្ធសាស្ត្រប្រែនឌីងខ្លះៗដែលអាចផ្ដល់ជាគំនិតដល់ការគិតគូរអំពីប្រែនឌីងរបស់លោកអ្នក៖

ប៊ីគីនី អ៊ែរឡាញ៖

Flight attendants

Flight attendants in sexy swimsuits

Nguyen Thi Phuong Thao
Nguyen Thi Phuong Thao, CEO of VietJet Air

ក្រុមហ៊ុន VietJet Air ដែលជាក្រុមហ៊ុនអាកាសចរឯកជនតែមួយគត់នៅវៀតណាម បានអនុវត្តនូវយុទ្ធសាស្ត្រប្រែនឌីងមួយ ដោយប្រើយន្តការផ្សព្វផ្សាយជាមួយនារីស្រស់ស្អាតក្នុងឈុតហែលទឹឹកយ៉ាងសិចស៊ី ព្រមទាំងបានអនុវត្តជាក់ស្ដែង ជាមួយនារីបម្រើការ ក្នុងពេលហោះហើរទៀតផង។ ការណ៍នេះ បានទទួលការពិន័យជាប្រាក់ខ្លះពីអាជ្ញាធរ តែមានការផ្សព្វផ្សាយពេញពិភពលោក តាមរយៈសារព័ត៌មាន ក៏ដូចជា តាមប្រព័ន្ធទំនាក់ទំនងសង្គមផងដែរ ។ បច្ចុប្បន្ន ក្រុមហ៊ុននេះទទួលចំណែកទីផ្សារប្រហែល ១ ភាគ ៣ នៃទីផ្សារក្នុងស្រុកវៀតណាម ហើយក្រុមហ៊ុនក៏កំពុងរៀបចំចុះបញ្ជីនៅក្នុងផ្សារហ៊ុនផងដែរ ។

ភោជនីយដ្ឋាន Trump Fish
Trump Fish Restaurant
Trump Fish Restaurant, Duhok, Iraq

នេះជាភោជនីយដ្ឋានដែលត្រូវបានបង្កើតឡើងកាលពី២សប្ដាហ៍មុន នៅក្នុងក្រុង Duhok នៅជិតក្រុង Mosul ប្រទេសអ៊ីរ៉ាក់។ ភោជនីយដ្ឋាននេះគ្មានអ្វីពាក់ព័ន្ធនឹងប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកទេ តែម្ចាស់ភោជនីយដ្ឋាននេះ មានបំណងទាញប្រជាប្រិយភាពពីបុគ្គលិកលក្ខណៈរបស់អនាគតប្រធានាធិបតីរូបនេះ ដែលជាកម្មវត្ថុនៃរឿងចម្រូងចម្រាសជាច្រើន ។ ជាលទ្ធផល សារព័ត៌មានធំៗលើពិភពលោក បានសរសេរអំពីភោជនីយដ្ឋាននេះ។ មិនដឹងថា លោកអនាគតប្រធានាធិបតីរូបនេះនឹងប្ដឹងទាមទារ Royalties ក៏ឬអត់ទេ?

ភោជនីយដ្ឋានសម្រាប់អ្នកនៅលីវ៖
Restaurant for Singles
ភោជនីយដ្ឋានសម្រាប់អ្នកនៅលីវ

មានអត្ថបទសារព័ត៌មានដែលលើកឡើងពីភោជនីយដ្ឋានមួយនៅកូរ៉េ ដែលដាក់ស្លាកសម្គាល់ថា ជាភោជនីយដ្ឋានសម្រាប់អ្នកនៅលីវ ។ អ្នកទទួលភ្ញៀវនឹងសួរអតិថិជនថា មកម្នាក់ឯងឬទេ? នៅលីវឬទេ? មុននឹងនាំទៅ​អង្គុយនៅតុបិទជិត តែម្ចាស់ភោជនីយដ្ឋាននឹងបើករបាំងខាងមុខ បន្ទាប់ពីភ្ញៀវបានទទួលទានម្ហូបកម្មង់រួចហើយ ដើម្បីអោយឃើញនូវអតិថិជនម្នាក់ទៀតដែលនៅចំពីមុខ។

 

Dining Company
ទទួលទានអាហារជាមួយមិត្តថ្មី

មានភោជនីយដ្ឋានមួយនៅជប៉ុនដែលតែរៀបតុក្កតាសត្វសម្រាប់អង្គុយជាមួយភ្ញៀវដែលទទួលទានតែម្នាក់ឯង។

ក៏មានការរាយការណ៍អំពីភោជនីយដ្ឋាននៅជប៉ុនមួយទៀត ដែលបដិសេធមិនទទួលភ្ញៀវមានគូ នៅថ្ងៃទី ២៤ ខែធ្នូ ដើម្បីទុកឳកាសឳ្យភ្ញៀវនៅលីវ ទទួលបានអារម្មណ៏ស្ងប់ស្ងាត់នៅថ្ងៃមួយនេះ ។

ទាំងនេះជាយុទ្ធសាស្ត្រប្រែនឌីង ដើម្បីសាធារណជន បណ្ដាញទំនាក់ទំនងសង្គម និងបណ្ដាញសារព័ត៌មាន នីយាយអំពីលោកអ្នក និងផលិតផល របស់លោកអ្នក។

ហោរ៉ាអគ្គីនេត្រ៖

ប៉ុន្មានសប្ដាហ៍នេះ យើងឃើញនៅក្នុងបណ្ដាញ Facebook មានការបង្ហាញខ្លួន អំពីហោរ៉ាអគ្គីនេត្រ (ឬឈ្មោះប្រហាក់ប្រហែលនេះ) ដោយមានផ្តល់សេវាទស្សន៍ទាយនិងសេវាពាក់ព័ន្ធ ដោយមានចេញបណ្ណធានា ។

ដោយមិននិយាយពីការពិត​ឬមិនពិត និងការជឿឬមិនជឿនោះ នេះជាយុទ្ធសាស្ត្រប្រែនឌីងមួយដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង មានទាំង​ការជឿ, ការមិនជឿ និងការខ្ចាញ់ខ្ចាល់ជាច្រើន។

សន្និដ្ឋាន៖

ដើម្បីអោយផលិតផលរបស់លោកអ្នក លេចធ្លោឡើងពីក្នុងចំណោមផលិតផលប្រកួតប្រជែងទាំងអស់ លោកអ្នកចាំបាច់ត្រូវហ៊ានជ្រើសរើសយុទ្ធសាស្ត្រប្រែនឌីងខ្លាំងៗ ដែលជួនកាលសឹងតែហួសដែនកំណត់នៃការទទួលយកបាន។

ប្រែនឌីង គឺធ្វើយ៉ាងណាឳ្យគេនិយាយពីយើង, ឳ្យគេចងចាំផលិតផលយើង, ឳ្យគេស្គាល់ពី​គុណតម្លៃនៃផលិតផលយើង (មិនមែននិយាយពីថ្លៃផលិតផលទេ)។

So, Happy Branding!

Leave a Reply

Your email address will not be published. Required fields are marked *