ប្រជុំក្រុមប្រឹក្សាភិបាល គឺមិនអត់ប្រយោជន៍ទេ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល គឺជាកិច្ចនៃអភិបាលកិច្ចសាជីវកម្ម

រាល់ក្រុមហ៊ុនទាំងអស់តែងកំណត់នៅក្នុងលក្ខន្តិកះ អំពីសិទ្ធិអំណាចនិងតួនាទីរបស់ក្រុមប្រឹក្សាភិបាល តែក្រុមហ៊ុនភាគច្រើនមិនបានអនុវត្តឪ្យបានខ្ជាប់ខ្ជួន ឬមិនអនុវត្តសោះតែម្ដង។

អត្ថប្រយោជន៍នៃការរៀបចំក្រុមប្រឹក្សាភិបាល រួមមាន៖

១)មានយន្តការត្រួតពិនិត្យ(Check and Balance) ពោលគឺមានអគ្គនាយកដែលដឹកនាំការងារប្រចាំថ្ងៃ និងក្រុមប្រឹក្សាភិបាលដែលតាមដានលទ្ធផលការងារ និងអនុម័តលើយុទ្ធសាស្ត្រនិងគោលនយោបាយអាជីវកម្ម។  តាមបទពិសោធន៍ទូទៅ ក្រុមហ៊ុនដែលមានក្រុមប្រឹក្សាភិបាលដំណើរការល្អ តែងមានលទ្ធផលអាជីវកម្មល្អ និងមានចិរភាពយូរអង្វែង។

២)ចែករំលែកការទទួលខុសត្រូវជាមួយសមាជិកក្រុមប្រឹក្សាភិបាលផ្សេងទៀត ដោយហេតុថា យោងតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន សមាជិកក្រុមប្រឹក្សាភិបាលទទួលខុសត្រូវរួមគ្នា លើការសម្រេចរបស់ក្រុមប្រឹក្សាភិបាល លើកលែងតែសមាជិកនោះអវត្តមានឬបានបោះឆ្នោតជំទាស់ ហើយការជំទាស់នោះត្រូវបានកត់ត្រានៅក្នុងកំណត់ហេតុផ្លុវការ។ ការសម្រេចនានារបស់អគ្គនាយក ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាភិបាល ត្រូវទទួលខុសត្រូវរួមគ្នារវាងក្រុមហ៊ុននិងអគ្គនាយកផ្ទាល់។ ដូច្នេះ ការប្រជុំក្រុមប្រឹក្សាភិបាលនឹងរំលែកការទទួលខុសត្រូវពីបុគ្គលជាអគ្គនាយក ទៅក្រុមប្រឹក្សាភិបាលនិងក្រុមហ៊ុន។

៣)ចំណាយក្នុងការដំណើរការក្រុមប្រឹក្សាភិបាលជាការលើកទឹកចិត្តដល់ថ្មាក់ដឹកនាំនិងបុគ្គលិកពាក់ព័ន្ធ និងកាត់បន្ថយពន្ធលើប្រាក់ចំណេញ ដោយស្របច្បាប់។

ដូច្នេះ ការរៀបចំដំណើរការក្រុមប្រឹក្សាភិបាលបានត្រឹមត្រូវមិនត្រឹមតែអាចបង្កើនភាពគ្រប់ជ្រុងជ្រោយនៃការសម្រេចនានារបស់ក្រុមហ៊ុនប់ុណ្ណោះទេ តែថែមទាំងអាចកាត់បន្ថយការទទួលខុសត្រូវរបស់អគ្គនាយក និងថ្នាក់ដឹកនាំប្រចាំថ្ងៃផងដែរ។

2 thoughts on “ប្រជុំក្រុមប្រឹក្សាភិបាល គឺមិនអត់ប្រយោជន៍ទេ”

  1. Hello ! B

    This page is good idea for start up business or manage business because a standard business 🙂

    I hoped I can learn more to start up my business from your page
    Thanks .

    1. Thank you for your interest, and I am proud of bringing something useful to the community.
      Stay tuned,
      Warm regards,

Leave a Reply

Your email address will not be published. Required fields are marked *